jump to navigation

Luna ខែ​មេសា 10, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Luna: ជា​ព្រះ​មួយ​របស់​ពួក​រ៉ូម៉ាំង​ដែល​តំនាង​អោយ​ព្រះ​ចន្ទ។​នៅ​ក្នុង​ភាសា​ឡា​តាំង រ៉ូម៉ានី និង អ៊ីតាលី ពាក្យ​ថា​Luna​មាន​ន័យ​ថា​ព្រះ​ចន្ទ។​ពាក្យ​Luna​ក៏​សំដៅ​Silver​ដែរ​នៅ​ក្នុង​Alchemy​(ការ​ច្នៃ​រ៉ែ?)។

Severus ខែ​មីនា 26, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Severus: មក​ពី​ពាក្យ​Sever​ដែល​មាន​ន័យ​ថា​”កាត់ផ្តាច់”។​ដូច​នៅ​ក្នុង​សាច់​រឿង​តួអង្គ​Severus Snape​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ពី​Voldemort​ចាប់​ពី​ភាគ​​ទី​១​ដល់​ទី​៥ ហើយ​បន្ទាប់​មក​ទៀត​គាត់​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ពី​Albus Dumbledore​នៅ​ភាគ​​ទី​៦។​ឬ​ក៏​អាច​មក​ពី​ពាក្យ​Severe​ដែល​មាន​ន័យ​ថាកាច​សាហាវ​គ្មាន​មេត្តា តឹង​រ៉ឹង​ហ្មត់​ចត់ ដែល​ដូច​ទៅ​នឹង​អត្ត​ចរិត​របស់​សាស្រ្តា​ចារ្យ​Snape​ចឹង។​ហើយ​​វា​ក៏​​​ស្រដៀង​នឹង​ពាក្យ​ឡា​តាំង​មួយ​ទៀត​ដែរ​គឺ​Servus​ដែល​មាន​ន័យ​ថា​អ្នក​បំរើ​(អ្នក​តាម​បំរើ​Voldemort)។​លើស​ពី​នេះ​ទៅ​ទៀត​ឈ្មោះ​Severus​នេះ​ប្រហែល​ជា​យក​ចេញ​មក​ពី​ឈ្មោះ​សាវៈ​Severus of Alexandria​ដែល​បាន​ដើរ​ផ្សព្វ​ផ្សាយ​អំពី​ការ​ស្មោះ​ត្រង់ មាន​សច្ច​ភាព ទៅ​សាធារណ​ជន​ជា​មួយ​នឹង​សាវៈ​Peter​និង​Leucius (Severus, Peter, និង Lucius)។

Albus ខែ​មីនា 26, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Albus: ជា​ភាសា​ឡា​តាំង​មាន​ន័យ​ថា​ពណ៌​ស​(ប្រហែល​ជា​ចឹង​ហើយ​បាន​ជា​Albus Dumbledore​មាន​ពុក​មាត់​ពណ៌​ស)។​អត្ថ​ន័យ​មួយ​ទៀត​របស់​ពាក្យ​នេះ​គឺ​គតិ​បណ្ឌិត។

Sirius ខែ​កុម្ភៈ 26, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Sirius: គឺ​ជា​​ដួង​តារា​មួយ​ដួង ដែល​មាន​ឈ្មោះ​ហៅ​ផ្សេង​ទៀត​ថា​​Dog Star​​ឬ​ក៏​Canis Major​ដែល​មាន​ន័យ​ថា​Great Dog។​នៅ​លើ​មេឃា​ វា​គឺ​ជា​ផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ​បំផុត។​យោង​តាម​ទេវ​កថា​អេស៊ីប​គេ​មាន​ជំនឿ​ថា​ផ្កាយ​Sirius​គឺ​ជា​កន្លែង​ដែល​ព្រលឹង​មនុស្ស​ធ្វើ​ដំនើរ​ទៅ​កាន់​បន្ទាប់​ពី​ពួក​គេ​ស្លាប់។​បើ​គេ​ក្រលេក​មើល​ទៅ​ការ​ស្លាប់​របស់​តួអង្គ​Sirius​នៅ​វគ្គ​ទី​៥​គេ​នឹង​ឃើញ​ថា​វា​ហាក់​ដូច​ជា​មាន​ការ​ពាក់​ព័ន្ធ​គ្នា​ទៅ​នឹង​ផ្កាយ​Sirius។

Molly ខែ​កុម្ភៈ 10, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Molly: ជា​ឈ្មោះ​មនុស្ស​ស្រី មាន​ប្រភព​ដើម​មក​ពី​អៀរឡង់។​ជា​​ភាសា​ឡាតាំង​គឺ​Mary​ ដែល​មាន​ន័យ​ថាដួង​តារា​នៃ​សមុទ្រ​(Star of the sea)។​នា​មជ្ឈឹម​សម័យ ពាក្យ​Moll​ធ្លាប់​មាន​អត្ថន័យ​ថា​ស្រី​ពេស្យា​ឬ​សង្សារ​របស់​អ្នក​លេង។

Weasley ខែ​កុម្ភៈ 9, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Weasley: ពាក្យ​Weasley​គឺ​មក​ពី​ពាក្យ​ថា​​Weasel​ដែល​មាន​ន័យ​ថា​សត្វ​ស្កា។​សត្វ​ស្កា​ត្រូវ​បាន​គេ​​ចាត់​ទុក​​​ថា​​ជា​សត្វ​ដែល​នាំ​គ្រោះ​ចង្រៃ ជា​សត្វ​ដែល​គេ​មិន​ចូល​ចិត្ត ជា​សត្វ​ដែល​​អភ័ព្វ ជា​​ពិសេស​​គឺ​​នៅ​​ប្រទេស​​អៀក​​ឡង់។​​ដោយ​​សារ​តែ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​និពន្ធ​J.K. Rowling សំរេច​យក​​ពាក្យ​នេះ​​ដាក់​ជា​ត្រកូល​ក្រុម​គ្រួសារ Weasley​ព្រោះ​គ្រួសារ​នេះ​ជា​គ្រួសារ​ដែល​ក្រ​អភ័ព្ធ។​
លក្ខណៈ​មួយ​ចំនួន​ដែល​ក្រុម​គ្រួសារ​Weasley​មាន​ទំនាក់​ទំនង​នឹង​សត្វ​Weasel៖ ក្រុម​គ្រួសារ​Weasley​មាន​សក់​ពណ៌​ក្រហម ដូច​គ្នា​នឹង​សត្វ​ស្កា​ដែល​មាន​រោម​ពណ៌​ក្រហម។​ក្រុម​គ្រួសារ Weasley​រស់​នៅ​ក្បែរ​Ottery St. Catchpole​ដែល​ពាក្យ​Otter​មាន​ន័យ​ថា​សត្វ​ភេ​(សត្វ​ភេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សមាជិក​មួយ​នៅ​ក្នុង​អំបូរ​សត្វ​ស្កា)។​នៅ​ក្នុង​រឿង​ភាគ​ទី​៤ កន្លែង​ដែល​គេ​ធ្វើ​ដំនើរ​តាម​Portkey​ទៅ​ទស្សនា​Triwizard Tournament​នោះ​គឺ​មាន​ឈ្មោះ​ថា​Stoatshead Hill​ដែល​Stoat​(ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​Ermine)​គឺ​ជា​សត្វ​ម្យ៉ាង​ដែល​មាន​សណ្ឋាន​ដូច​សត្វ​ស្កា។

អានផងដែរ៖ ភាពខុសគ្នារវាងWeaselនិងStoat

Ginny ខែ​កុម្ភៈ 8, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Ginny: មក​ពី​ពាក្យ​ពេញ​ថា​Ginevra​ដែល​ជា​ឈ្មោះ​​អ៊ីតាលី​សំរាប់​ស្រ្តី​ មាន​ន័យ​ថា​Juniper​(ជា​ឈ្មោះ​ដើម​ឈើ​មួយ​ប្រភេទ)។

Evans ខែមករា 28, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Evans: ជា​ឈ្មោះ​នៅ​ក្នុង​ភាសា​Celtic​ដែល​មាន​ន័យ​ថា​អ្នក​ចំបាំង​វ័យ​ក្មេង​(Celtic​គឺ​ជា​អំបូរ​ភាសា​មួយ​នៅ​ក្នុង​អំបូរ​ភាសា​Indo-European)។

និយាយ​ទៅ​ក្នុង​រឿង​Harry Potter​នឹង ឈ្មោះ​Evans​គឺ​ជា​ឈ្មោះ​ដែល​ញ៉ុម​ស្រលាញ់​ចូល​ចិត្ត​ជាង​គេ។

Lily ខែមករា 28, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
2 comments

Lily: គឺ​ជា​ឈ្មោះ​ផ្កា​មួយ​ប្រភេទ​តំនាង​អោយ​ភាព​បរិសុទ្ធ។​ផ្កា​នេះ​ក៏​ត្រូវ​បាន​គេ​យក​ប្រើ​ប្រាស់​នៅ​ក្នុង​Easter Holiday​ដែល​តំនាង​អោយ​ភាព​អមតៈ។

Potter ខែមិថុនា 24, 2010

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
7 comments

Potter: គឺជាឈ្មោះដែលអ្នកស្រីJ.K. Rowlingស្រលាញ់ចូលចិត្ត​តាំង​ពី​កុមារ​ភាព។​Potter’s Field​គឺ​ជា​ឈ្មោះ​ដែល​គេ​ប្រើ​សំរាប់​ហៅ​កន្លែង​កប់​ខ្មោច​នៃ​ទុរគត​ជន។