jump to navigation

Lily Evans ខែមករា 28, 2011

Posted by វិសាល in តួអង្គ.
Tags:
3 comments

ឈ្មោះពេញ៖ Lily Potter
ឈ្មោះពីកំនើត៖ Lily Evans
នៅក្នុងក្រុម៖ Gryffindor
ប្តីឈ្មោះ៖ James Potter
មានកូនប្រុសម្នាក់៖ Harry Potter
សំដែងដោយ៖ Geraldine Somerville
ពេលនៅជំទង់សំដែងដោយ៖ Susie Shinner
ពេលនៅក្មេងសំដែងដោយ៖​ Ellie Darcey-Alden

Evans ខែមករា 28, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
1 comment so far

Evans: ជា​ឈ្មោះ​នៅ​ក្នុង​ភាសា​Celtic​ដែល​មាន​ន័យ​ថា​អ្នក​ចំបាំង​វ័យ​ក្មេង​(Celtic​គឺ​ជា​អំបូរ​ភាសា​មួយ​នៅ​ក្នុង​អំបូរ​ភាសា​Indo-European)។

និយាយ​ទៅ​ក្នុង​រឿង​Harry Potter​នឹង ឈ្មោះ​Evans​គឺ​ជា​ឈ្មោះ​ដែល​ញ៉ុម​ស្រលាញ់​ចូល​ចិត្ត​ជាង​គេ។

Lily ខែមករា 28, 2011

Posted by វិសាល in អត្ថន័យនិងដើមកំនើតពាក្យ.
Tags:
2 comments

Lily: គឺ​ជា​ឈ្មោះ​ផ្កា​មួយ​ប្រភេទ​តំនាង​អោយ​ភាព​បរិសុទ្ធ។​ផ្កា​នេះ​ក៏​ត្រូវ​បាន​គេ​យក​ប្រើ​ប្រាស់​នៅ​ក្នុង​Easter Holiday​ដែល​តំនាង​អោយ​ភាព​អមតៈ។

James Potter ខែមករា 28, 2011

Posted by វិសាល in តួអង្គ.
Tags:
4 comments


ឈ្មោះពេញ៖ James Potter
ឈ្មោះហៅក្រៅ៖ Prongs
នៅក្នុងក្រុម៖ Gryffindor
ប្រពន្ធឈ្មោះ៖ Lily Evans
មានកូនប្រុសម្នាក់៖ Harry Potter
សំដែងដោយ៖ Adrian Rawlins
ពេលនៅជំទង់សំដែងដោយ៖ Robbie Jarvis

រូបភាព Still ទី២ពីរឿង Harry Potter 7, Part 2 ខែមករា 27, 2011

Posted by វិសាល in Harry Potter 7.
Tags:
add a comment

កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញ​រូបភាព Still មួយ​សន្លឹក​ទៀត​ពី​រឿង​ Harry Potter 7, Part 2 ត្រូវ​បាន​ផ្សព្វផ្សាយ​។​គឺ​ជា​រូប​តួអង្គ​ទាំង​បី Harry, Ron​ និង Hermione សំលឹង​មើល​ទៅ​​អ្វី​មួយ​ដែល​កំពុង​តែ​ជះ​ពន្លឺ​នៅ​ខាង​លើ​…។

រូបភាព​ Still ទី​១​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​មួយ​រយៈ​ពេល​មុន(Neville​និង​Bellatrix)៖

បញ្ជាក់៖ Still គឺ​ជា​ប្រភេទ​រូបភាព​ដែល​គេ​យក​ចេញ​ពី​ឈុត​ណា​មួយ​នៃ​ខ្សែ​ភាព​យន្ត​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ។

ឈុត​ដែល​សាស្ត្រាចារ្យ​ Snape ស្លាប់​នឹង​ត្រូវ​កែ​ប្រែ ខែមករា 27, 2011

Posted by វិសាល in Harry Potter 7.
Tags:
3 comments


យោង​តាម​ Andrew Ackland-Snow ដែល​ជា​ Art Director នៅ​ក្នុង​រឿង​ Harry Potter 7, Part 2 បាន​និយាយ​ថា​គាត់​នឹង​ធ្វើ​ការ​ក្រែ​ប្រែ​នូវ​ឈុត​ដែល​សាស្រ្តាចារ្យ​ Snape បាន​ស្លាប់​អោយ​មាន​ភាព​កាន់​តែ​អស្ចារ្យ រំភើប និង​មនោ​សញ្ចេតនា​ជាង​ក្នុង​សៀវភៅ​ ដើម្បី​អោយ​សាក​សម​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រឿង​នេះ។​គាត់​បាន​បញ្ជាក់​​​ថា​​គាត់​នឹង​កែ​ប្រែ​កន្លែង​ដែល​សាស្ត្រាចារ្យ​​ត្រូវ​ស្លាប់​(នៅ​​ក្នុង​សៀវភៅ​គឺ​គាត់​ស្លាប់​នៅ Shrieking Shack ជា​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល​មួយ​នៅ​ Hogsmeade) មក​ជា​ផ្ទះ​គ្រី​ស្តាល់​វិញ​ (Crystal House)។ គាត់​និយាយ​ថា​គាត់​ធ្វើ​ដូច្នេះ​ដើម្បី​អោយ​ពេល​នោះ​គេ​អាច​មើល​ឃើញ​ Boathouse និង​អណ្តាត​ភ្លើង​ដែល​ឆាប​ឆេះ​សាលា​វេទ​មន្ត​ Hogwarts។
តើ​អ្នក​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការ​កែ​ប្រែ​នេះ?

ចំនូល​ខ្សែ​​​ភាព​​​យន្ត​​Harry Potter​ភាគ​ទី​៧​​ស្ថិត​​ក្នង​ចំនាត់​ថ្នាក់​​ទី​​១០ ខែមករា 19, 2011

Posted by វិសាល in Harry Potter 7.
Tags:
add a comment


បន្ទាប់​ពី​ចាប់​បញ្ចាំង​បាន​រយៈ​ពេល​ប្រហែល​ជា​ពីរ​ខែ​មក​ខ្សែ​ភាព​យន្ត Harry Potter and the Deathly Hallows (Part 1) បាន​ឡើង​មក​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​លេខ​១០​នៅ​ក្នុង​តារាង​ខ្សែ​ភាព​យន្ត​ដែល​រក​ចំនូល​បាន​ច្រើន​ជាង​គេ​បំផុត​គ្រប់​សម័យ​កាល (All Time Worldwide Highest-Grossing Films) ដោយ​រក​ចំនូល​​សរុប​បាន $938,274,000។បើ​គិត​តែ​ខ្សែ​ភាព​យន្ត​ក្នុង​ឆ្នាំ​២០១០​ ខ្សែ​ភាព​យន្ត​នេះ​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​លេខ​៣​បន្ទាប់​ពី​រឿង Toy Story 3 និង​រឿង Alice in Wonderland។

ខ្សែ​ភាព​យន្ត​ដែល​រក​ចំនូល​បាន​ច្រើន​ជាង​គេ​បំផុត​(គិត​ត្រឹម​ថ្ងៃ​ទី​១៨​មករា​២០១១)៖
1. Avatar (ចំនូលសរុបៈ $2,781,132,032)
2. Titanic (ចំនូលសរុបៈ $1,843,201,268)
3. The Lord of the Rings: The Return of the King (ចំនូលសរុបៈ $1,119,110,941)
4. Pirates of the Caribbean: Dead Man’s Chest (ចំនូលសរុបៈ $1,066,179,725)
5. Toy Story 3 (ចំនូលសរុបៈ $1,063,143,492)
6. Alice in Wonderland (ចំនូលសរុបៈ $1,024,299,722)
7. The Dark Knight (ចំនូលសរុបៈ $1,001,921,825)
8. Harry Potter and the Philosopher’s Stone (ចំនូលសរុបៈ $974,733,550)
9. Pirates of the Caribbean: At World’s End (ចំនូលសរុបៈ $960,996,492)
10. Harry Potter and the Deathly Hallows: Part 1 (ចំនូលសរុបៈ $938,274,000)

ខ្សែ​ភាព​យន្ត​Harry Potter​ទាំង​៧​ភាគ៖
ភាគទី១៖ Harry Potter and the Philosopher’s Stone ស្ថិតនៅក្នុងចំនាត់ថា្នក់ទី៨ក្នុងតារាង (ចំនូលសរុបៈ $974,733,550)
ភាគទី២៖ Harry Potter and the Chamber of Secrets ស្ថិតនៅក្នុងចំនាត់ថា្នក់ទី២០ក្នុងតារាង (ចំនូលសរុបៈ​ $878,643,482)
ភាគទី៣៖ Harry Potter and the Prisoner of Azkaban ស្ថិតនៅក្នុងចំនាត់ថា្នក់ទី២៩ក្នុងតារាង (ចំនូលសរុបៈ $795,634,070)
ភាគទី៤៖ Harry Potter and the Goblet of Fire ស្ថិតនៅក្នុងចំនាត់ថា្នក់ទី១៧ក្នុងតារាង (ចំនូលសរុបៈ $895,921,036)
ភាគទី៥៖ Harry Potter and the Order of the Phoenix ស្ថិតនៅក្នុងចំនាត់ថា្នក់ទី១១ក្នុងតារាង (ចំនូលសរុបៈ $938,212,738)
ភាគទី៦៖ Harry Potter and the Half-Blood Prince ស្ថិតនៅក្នុងចំនាត់ថា្នក់ទី១២ក្នុងតារាង (ចំនូលសរុបៈ $933,959,19)
ភាគទី៧៖ Harry Potter and the Deathly Hallows: Part 1 ស្ថិតនៅក្នុងចំនាត់ថា្នក់ទី១០ក្នុងតារាង (ចំនូលសរុបៈ $974,733,550)

បញ្ជាក់៖
១. DVDខ្សែភាពយន្ត Harry Potter and the Deathly Hallows: Part 1 នឹង​ចាប់​លក់​នៅ​ថ្ងៃ​ទី​​១១​មេសា​២០១១។
២. ខ្សែភាពយន្ត Harry Potter and the Deathly Hallows: Part 2 នឹង​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៥​កក្កដា​២០១១​(ជា​3D)។
៣. តាម​ព័ត៌មាន​មិន​ផ្លូវ​ការ Trailer ខ្សែភាពយន្ត Harry Potter and the Deathly Hallows: Part 2 នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤​មករា​២០១១។